ការចុះអនុស្សរណ:យោគយល់គ្នា រវាង សាកលវិទ្យាល័យមានជ័យ ជាមួយ International Peace Leadership College, Philippine

mcu-with-philipi

ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១០:៣០នាទីព្រឹក នៅ សាកលវិទ្យាល័យមានជ័យ មានពិធីចុះហត្ថលេខាលើអនុស្សរណ:យោគយល់គ្នា រវាងសាកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ជាមួយ International Peace Leadership College, Philippine ។
ឯកឧត្តម សំ ង៉ា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យមានជ័យ បានបញ្ជាក់ជូនថា International Peace Leadership College, Philippine ជាមហាវិទ្យាល័យមួយដែលមានសាខានៅជាង១២០ប្រទេសក្នុងពិភពលោក ហើយថ្ងៃនេះ ថ្នាក់ដឹកនាំកំពូលរបស់ International Peace Leadership College, Philippine បានមកដល់សាកលវិទ្យាល័យមានជ័យ ចុះហត្ថលេខាលើអនុស្សរណ:យោគយល់គ្នា ជាមួយសាកលវិទ្យាល័យមានជ័យ ក្នុងន័យ :
-សហការគ្នាអភិវឌ្ឍន៍កម្មវិធីសិក្សា និងកម្មវិធីផ្សេងៗទៀតដែល លើកកម្ពស់ការសិក្សា ផ្លាស់ប្តូរក្រេឌីតគ្នា-ផ្លាស់ប្តូរនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ ក្នុងការ សិក្សា និងស្រាវជ្រាវ-ផ្លាស់ប្តូរគ្រូ បុគ្គលិក អ្នកស្រាវជ្រាវ ដើម្បីបង្កើនគុណភាព បង្រៀន និងស្រាវជ្រាវ-ផ្លាស់ប្តូរព័ត៌មាន, ឯកសារ សៀវភៅ សម្ភាររូបវ័ន្ត-រួមគ្នារៀបចំសន្និសីទ សិក្ខាសាលា វគ្គបណ្តុះបណ្តាល វគ្គ តម្រង់ទិសផ្សេងៗ-សហប្រតិបត្តិការគ្នាផ្នែកបច្ចេកទេសក្នុងមហាវិទ្យាល័យ រដ្ឋបាល កម្មវិធីនិងសកម្មភាពនិស្សិត ។

Related Blogs

Leave us a Comment