កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យមានជ័យ និងមហាវិទ្យាល័យ Defiance , អូហៃយូ សហរដ្ឋអាមេរិក

gruop-usa

អាស្រ័យលើការទំនាក់ទំនងគ្នា មហាវិទ្យាល័យ Defiance រដ្ឋអូហៃយូ សហរដ្ឋអាមេរិក តែងដឹកនាំប្រតិភូ និងនិស្សិតឆ្នើមប្រចាំឆ្នាំ១២រូប មកធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ។ កិច្ចសហប្រតិបត្តិការនេះ បានចាប់ផ្តើម៤ឆ្នាំសិក្សាមកហើយ និងនៅបន្តជាច្រើនឆ្នាំទៅមុខទៀត ដើម្បីផ្លាស់ប្តូរកម្មវិធីសិក្សា គ្រូ បុគ្គលិក និស្សិត បណ្តុះបណ្តាលវគ្គខ្លី និងរួមគ្នាធ្វើការស្រាវជ្រាវ ។ ជាក់ស្តែងឆ្នាំសិក្សានេះ ប្រតិភូរបស់មហាវិទ្យាល័យ Defiance នៃរដ្ឋអូហៃយូ ដឹកនាំដោយ លោកស្រីបណ្ឌិត Jo Ann Bukurt មានចំនួន១២នាក់ សាស្រ្តាចារ្យ៤នាក់ និស្សិតឆ្នើម៨នាក់ បានមកដល់សាកលវិទ្យាល័យមានជ័យ នាថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០១៥ ដើម្បីធ្វើការបណ្តុះបណ្តាលវគ្គខ្លីដល់និស្សិតមហាវិទ្យា ល័យព័ត៌មានវិទ្យា អំពីរបៀប Learn to use Google documents to work collaborate on Power-point presentation, budgets and grant proposal without leaving office, បង្រៀនបុគ្គលិកអំពីការគ្រប់គ្រងក្នុងអន្តេវាសិកដ្ឋាន, មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មអំពី Communication and Persuasion និងមហាវិទ្យាល័យ កសិ កម្ម អំពី Using uncontaminated Water.

ក្នុងកិច្ចសហប្រតិបត្តិការនេះដែរ មហាវិទ្យាល័យ Defiance តែងនាំមកជាមួយនូវសម្ភារពេទ្យ រូបម៉ានីកាំង និងមីក្រូទស្សន៍ជូនសាកលវិទ្យាល័យមានជ័យ

Related Blogs

Leave us a Comment