កិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យមានជ័យជាមួយ Geneva College, USA

geneva-usaa

ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥ សាកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ, ព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណយោគយល់គ្នាជាមួយ Geneva College, The United States of America ដើម្បី :

  • សហការគ្នាស្វែងរកដៃគូអភិវឌ្ឍន៍អង្គភាព និងការបណ្តុះបណ្តាល
  • រៀបចំកម្មវិធីសិក្សាសៀវភៅគោលនិងឯកសារពាក់ព័ន្ធផ្សេងៗទៀត
  • ផ្តល់ការប្រតិបត្តិផ្ទាល់ជូននិស្សិតនិងសម្ភារបរិក្ខារ
  • ផ្តល់គ្រូបង្គោល អ្នកជំនាញ គ្រូស្ម័គ្រចិត្ត និងគ្រូជំនួយ
  • ផ្តល់និងស្វែងរកអាហារូបករណ៍ជូនគ្រូបុគ្គលិកនិងនិស្សិតបន្តការសិក្សាបន្ថែមទៀត ។

ឯកឧត្តម សំ ង៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមានជ័យបានមានប្រសាសន៍ថាក្រោយពីការចុះហត្ថលេខាលើអនុស្សរណ:យោគយល់គ្នាភ្លាម លោក Matthew Geppert , president of SEAPC (South East Asia Prayer Center) បានដឹកនាំប្រតិភូផ្ទាល់ មកទស្សនកិច្ចសាកលវិទ្យាល័យមានជ័យ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ និងបានបញ្ជូនសាស្រ្តាចារ្យ៦រូប : ២រូបជំនាញអគ្គិសនី, ១រូបជំនាញអេឡិចត្រូនិចនិងគណិតវិទ្យា , ២រូប ជំនាញភាសាអង់គ្លេស និង១រូបជំនាញផ្នែកទឹក មកបង្រៀននៅសាកលវិទ្យាល័យមានជ័យ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ២០១៥ ។

លោក Matthew Geppert ក៏បានបញ្ជាក់ដែរថា លោកនឹងពាំនាំយកទិដ្ឋភាព បញ្ហាទាំងឡាយ ដែលលោកទទួលបានពីទស្សនកិច្ចនេះ ទៅគៀងគរ រកដៃគូសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យមានជ័យបន្ថែមទៀត ធ្វើឲ្យកិច្ចសហប្រតិបត្តិការនេះមាននិរន្តរភាព ។

Related Blogs

Leave us a Comment