និស្សិតសាកលវិទ្យាល័យមានជ័យជំនាន់ទី៥ មហាវិទ្យាល័យអភិវឌ្ឍន៍សហគមន៍ និងកសិកម្មការពារសារបញ្ចប់ថ្នាក់បរិញ្ញាបត្រ

sarana20155

និស្សិតមហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ និងនិស្សិតមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារជំនាន់ទី៥ របស់សាកលវិទ្យាល័យមានជ័យ ចំនួន១០៨នាក់ ស្រី៤៤នាក់ បានការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ នាថ្ងៃទី២៣-២៤ ខែកក្កដា ឆ្នាំ២០១៥ ក្រោមការត្រួតពិនិត្យពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ។ ឯកឧត្តម សំ ង៉ា សាកលវិទ្យាធិការ បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យតែងផ្តល់សិទ្ធិជូននិស្សិតក្នុងការបញ្ចប់ការសិក្សាទាំងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទាំងថ្នាក់បរិញ្ញាបត្រតាមរូបភាព២ គឺបញ្ចប់ដោយការប្រឡងថ្នាក់ជាតិ និងការពារសារណា ។ ឆ្នាំនេះ សាកលវិទ្យាល័យបានរៀបចំការប្រឡងបញ្ចប់នៅថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០១៥ និងការពារសារណាបញ្ចប់ការសិក្សានៅថ្ងៃទី២៣-២៤ ខែកក្កដា ឆ្នាំ២០១៥ ។

Related Blogs

Leave us a Comment