បុណ្យអុំទូក ឆ្នាំ២០១៥ នៅខេត្តបន្ទាយមានជ័យ

OumtukMcU2

សាលាខេត្តបន្ទាយមានជ័យ បានរៀបចំបុណ្យអុំទូក ឆ្នាំ២០១៥ ចំនួន៣ថ្ងៃ គឺថ្ងៃទី០៤, ០៥ និង ០៦ ខែធ្នូ នៅក្នុងស្ទឹងសិរីសោភ័ណ ក្រោយសាកលវិទ្យាល័យមានជ័យ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ ឆ្នាំនេះ មានទូកចូលរួមប្រណាំងសរុប ១៧ទូក ក្នុងនោះមាន១មកពីខេត្តសៀមរាប និង១ ជារបស់កងឆ័ត្រយោង៩១១ ។ ទូកទាំងអស់ចែកជា : – ចំណុះ៦០នាក់ឡើង ៣ទូក – ចំណុះ៤០នាក់ឡើង ៣ទូក – ចំណុះ២២នាក់ ៩ទូក – ចំណុះ១២នាក់ ២ទូក និងមានទូកកិត្តិយសចំណុះ៤នាក់ ៤ទូក ។
ជ័យលាភីលេខ១ , ២ និង ៣ មាន : ចំណុះ៦០នាក់ឡើង

  • លេខ១ : សុវណ្ណរាជសីបារមីបន្ទាយមហានគរ
  • លេខ២ : ពិសីមានជ័យបារមីស្រីស្អាត
  • លេខ៣ : ព្រះពន្លាមានជ័យបារមីស្រីខ្មៅ

ចំណុះ៤០នាក់ឡើង

  • លេខ១ : ទឹកជោរសែនជ័យបារមីនាគរាជ្យ
  • លេខ២ : ព្រះពន្លាមានជ័យស្រីក្រឡេកញញឹម
  • លេខ៣ : តេជោសែនជ័យបារមីពោធិ៍មាស

ចំណុះ២២នាក់

  • -លេខ១ : ហនុមាន (ខេត្តសៀមរាប)
  • -លេខ២ : ឆ័ត្រយោង៩១១
  • -លេខ៣ : ពពករសាត់ផាត់ជលសារ

ចំណុះ១២នាក់

  • លេខ១ : បារមីប្រាសាទមេបុណ្យសែនជ័យបន្ទាយឆ្មារមានប្ញទ្ធិ
  • លេខ២ : បារមីឥសីឃ្លាំងមឿងរតនារាមបន្ទាយឆ្មារសែនជ័យ ។

ជ័យលាភីទាំងអស់ ត្រូវបានផ្តល់កិត្តិយសជូនរង្វាន់ផ្ទាល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ។
ពិធីអុំទូក ឬប្រណាំងទូក ត្រូវបានរៀបចំឡើង ដើម្បីឧទ្ទិសដល់វីរកងទ័ពជើងទឹកនៃកុលបុត្រខ្មែរ ក្រោមព្រះរាជកិច្ចដឹកនាំប្រកបដោយព្រះបញ្ញាញាណ អង់អាចក្លាហានរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ ដែលបានដឹកនាំកងទ័ពជើងទឹក វាយរំដោះយកបានទឹកដីមហានគរពីកងទ័ពឈ្លានពានសម័យនោះមកវិញ និងឧទ្ទិសដល់គុណព្រះធរណី ព្រះគង្គារផង ។​

Related Blogs

Leave us a Comment