សម្ពោធដាក់ឲ្យប្រើប្រាស់អគារមជ្ឈមណ្ឌលគ្រឿងយន្តកសិកម្ម

  • image
  • image
  • image
  • image
  • image
  • image
  • image
  • image
  • image
  • image

ព្រឹកថ្ងៃទី០៤ ធ្នូ ២០១៨ អគារមជ្ឈមណ្ឌលគ្រឿងយន្តកសិកម្មនៃសាកលវិទ្យាល័យមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ។ ជំនួសមុខគណៈគ្រប់គ្រង បុគ្គលិក គ្រូ និស្សិតទាំងអស់ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅនិងប្រកបដោយការដឹងគុណ ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាស្ថាបនិកសាកលវិទ្យាល័យមានជ័យ និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ដែលបានយកចិត្តទុកដាក់ជួយជំរុញឲ្យដំណើរការទំនាក់ទំនងរវាងសាកលវិទ្យាល័យមានជ័យនិងក្រុមហ៊ុនKUBOTA បានរលូននិងប្រកបដោយផ្លែផ្កា និងឧបត្ថម្ភថវិកាសាងសង់អគារមជ្ឈមណ្ឌលគ្រឿងយន្តចំនួន 10.000$។ ខ្ញុំបាទក៏សូមគោរពថ្លែងអំណរគុណ ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យមានជ័យ និងលោកជំទាវ សុង ផល្លីន ដែលបានជួយជ្រោមជ្រែងដល់ដំណើរការទំនាក់ទំនង និងឧបត្ថម្ភថវិកាសាងសង់អគារ 9.000$, លោក សៀង តូហ៊ី ប្រធានក្រុមហ៊ុនKUBOTA ខេត្តបន្ទាយមានជ័យ និងជាសមាជិកក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យមានជ័យ និងលោកស្រី ម៉ា បូ ដែលបានផ្តួចផ្តើមការទំនាក់ទំនងរវាងសាកលវិទ្យាល័យមានជ័យជាមួយក្រុមហ៊ុនKUBOTA និងឧបត្ថម្ភថវិកាសាងសង់អគារ 8.000$, លោក ឧកញ៉ា សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាសមាជិកក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យមានជ័យ និងលោកស្រី ឃី ចាន់ឡា ដែលបានឧបត្ថម្ភថវិកាសាងសង់អគារចំនួន 1.500$, ឯកឧត្តម សំ ង៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមានជ័យ និងលោកជំទាវ ខ្វៃ ពុទ្ធារី ដែលបានឧបត្ថម្ភថវិកាសាងសង់អគារ 1.000$ , លោក ឆាន់ ប៊ុនម៉ាន់ អនុប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងជាសមាជិកក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យមានជ័យនិងលោកស្រី ចៅ ម៉ី ដែលបានឧបត្ថម្ភថវិកាសាងសង់អគារ 1.000$, និងក្រុមហ៊ុន KUBOTA ដែលបានឧបត្ថម្ភត្រាក់ទ័រ គោយន្ត ម៉ាស៊ីនបូមទឹក សម្ភារបរិក្ខារជួសជុល3ឈុត និងសម្ភារផ្សេងៗជាច្រើនទៀត។ នាពេលនោះដែរ សាកលវិទ្យាល័យមានជ័យ និងក្រុមហ៊ុនKUBOTA បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព។

Blog Attachment

Leave us a Comment