ឯកឧត្តម សាកលវិទ្យាធិការចូលរួមកម្មវិធី The China-ASEAN Innovation Achievement Expo in Marine Science and Technology

quangshu2

ឆ្លើយតបនឹងអត្ថន័យ នៃការចុះហត្ថលេខាលើសេចក្តីប្រកាសរួមគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត និងបច្ចេកទេស របស់គ្រឹះស្ថានឧត្តមសិក្សាទាំង២១ មកពីប្រទេសកម្ពុជា ចិន ថៃ ម៉ាលេស្យា ឡាវ នាថ្ងៃទី០២ កញ្ញា ២០១៤ នៅខេត្ត Quizhou ប្រទេសចិន , សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ធៀន ជិន (Tianjin University) បានអញ្ជើញឯកឧត្តម សំ​ ង៉ា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យមានជ័យ និងលោក ហ៊ឹល សុធា សាកលវិទ្យាធិការរង ចូលរួមកម្មវិធី The China-ASEAN Innovation Achievement Expo in Marine Science and Technology​ ដែលរៀបចំឡើងនៅខេត្តQuizhou ប្រទេសចិន , នាថ្ងៃទី០៣-០៥ សីហា ឆ្នាំ២០១៥ ។ ក្នុងឳកាសនោះដែរ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យទាំង២ ក៏បានពិភាក្សាគ្នាពីកម្មវិធីផ្លាស់ប្តូរនិស្សិតកម្រិតបរិញ្ញា បត្រជាន់ខ្ពស់ដែរ ហើយដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការនេះឲ្យលេចចេញជាផ្លែផ្កា ឯកឧត្តម សំ ង៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមានជ័យ បានធ្វើលិខិតអញ្ជើញប្រតិភូ នៃសាកលវិទ្យាល័យធៀន ជិន មកទស្សនកិច្ចសិក្សា និងពិភាក្សាលម្អិតបន្ថែមពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់សាកលវិទ្យាល័យធៀន ជិន ជូននិស្សិតសាកលវិទ្យាល័យ មានជ័យ នាខែកញ្ញា ឆ្នាំ២០១៥ខាងមុខនេះ។ ឯកឧត្តម សំ ង៉ា បានបញ្ជាក់បន្ថែមទៀតថា ឆ្នាំ២០១៥នេះ សាកលវិទ្យាល័យ ធៀន ជិន បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១រូប ដល់និស្សិត សាកលវិទ្យាល័យនជ័យ ហើយចំនួននេះ នឹងកើនដល់៣រូប សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦នេះ ។

Related Blogs

Leave us a Comment